សារមន្ទីរ ស.ស.រ

សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​នៃ​ប្រទេស​កម្ពុជា​

សារមន្ទីរស.ស.រ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​ទស្សនវិស័យ​តែមួយគត់​ ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសកម្ពុជា​ ព្រមទាំង​ផ្តល់​នូវ​ការយល់ដឹង​ កាន់តែ​ច្បាស់​អំពី​ទំនាក់ទំនង​ថេរ​ រវាងរូបិយវត្ថុ សេដ្ឋកិច្ច និងនយោបាយ។

តម្លៃសំបុត្រ

សិស្ស/កូនក្មេង
២០០០រៀល / ១៤០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៏​ជា​សំឡេង​

ជនជាតិខ្មែរ
៤០០០រៀល / ១៦០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៏​ជា​សំឡេង​

ជនបរទេស
២០០០០រៀល / ៣២០០០រៀល ភ្ជាប់​ជាមួយ​មគ្គទេសក៏​ជា​សំឡេង​

បើក​ចាប់ពី​ថ្ងៃអង្គារ​-អាទិត្យ
៩ព្រឹក-៦ល្ងាច

អគារលេខ ១៦ រុក្ខវិថីលេខ ១០៦
ព្រះមហាក្សត្រីយានីកុសមៈ សង្កាត់ វត្តភ្នំ
ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ការតាំងពិព័ណ៌

ចាប់់តាំងពីសម័យកាល ហ្វូណន រហូតមកដល់ បច្ចុប្បន្នកាល

២០០០ឆ្នាំ​នៃ​ប្រវត្តិសាស្រ្ត​រូបិយវត្ថុ​របស់​ប្រទេសកម្ពុជា​

ផ្នែកទីមួយ​នៃ​សារមន្ទីរ​មាន​សាល​តាំង​ពិពណ៌​ចំនួន៨​ ដែល​បាន​លើកឡើង​នូវ​មូលដ្ឋាន​ពិតជា​ច្រើន​ និង​មេរៀន​ដែល​ទាក់ទង​ទៅ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​ ក៏ដូចជា​ប្រវត្តិសាស្ត្រ​នយោបាយ​ និង​រូបិយវត្ថុ​។

អ្នកទស្សនា​អាច​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្រ្ត​រូបិយវត្ថុ​ប្រទេសកម្ពុជា​ និង​ប្រវត្តិសាស្ត្រ​ទូទៅ​ ដែល​មាន​អាយុកាល​ជាង​ ២០០០ឆ្នាំ​ តាមរយៈ​ការដាក់​តាំង​បង្ហាញ​ និង​ផ្ទាំង​បង្ហាញ​ ជាច្រើនទៀត​តាមរយៈ​គ្រឿងផ្សាយ​ព័ត៌មាន​ពហុសណ្ឋាន​។

ទីតាំងអន្តរកម្ម

ការសិក្សា និងល្បងប្រាជ្ញា

ការយល់ដឹង​អំពី​សេដ្ឋកិច្ច​ និង​គោលការណ៍​រូបិយវត្ថុ​

ផ្នែក​ខាងក្នុង​នៃ​សារមន្ទីរ​ ស.ស.រ​ មាន​ភាពទំនើប​ និង​ត្រូវ​បាន​បំពាក់​ដោយ​ភាពយន្តឯកសារ​ ល្បែងកំសាន្ត​ និង​ផ្ទាំងបង្ហាញ​ដែល​មាន​អេក្រង់ចុច​ ដែល​ផ្តល់​ភាពសប្បាយរីករាយ​និង​ចំណេះដឹង​ដល់​សាធារណជន​។ អ្នកទស្សនា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​ទៅ​ក្នុង​បរិបទ​ដែល​ពួកគេ​បាន​រៀន​ និង​អាច​ឱ្យ​ពួកគេ​យល់​អំពី​ច្បាប់​ និង​យន្តការ​ផ្សេងៗក៏ដូចជា​សារៈសំខាន់​នៃ​រូបិយវត្ថុ​ក្នុង​ការកសាង​ឯករាជ្យ​ភាព​ និង​អធិបតេយ្យភាព​របស់​ប្រទេស​។

ចូលទៅកាន់

> បណ្ណាល័យ/ ហាងលក់វត្ថុ​អនុស្សាវរីយ៍/ សួនច្បារ/ ហាងកាហ្វេ

សម្រាប់ជនពិការ

អាគារបេតិកភណ្ឌ

សារមន្ទីរ​ ស.ស.រ​ បាន​បោះទីតាំង​នៅ​ចំកណ្ដាល​បេះដូង​រាជធានីភ្នំពេញ​ និង​ធ្លាប់​ជា​អតីត​សាលាក្រុងភ្នំពេញ​ ក្នុងឆ្នាំ១៩០៨​ ក្រុមហ៊ុនអាកាសចរណ៍​ ក្នុង​ឆ្នាំ១៩៩២​ និង​ ចុង​បញ្ជប់​សារមន្ទីរ​ ក្នុង​ឆ្នាំ២០០៩​។ អគារ​នេះ​ បាន​បង្ហាញ​ពី​ស្ទីល​សម័យអាណាព្យាបាល​នៃ​ដើម​សតវត្សរ៍​ទី២០​។

អគារ​នេះ​ស្ថិតនៅ​ក្នុង​សភាពទ្រុឌទ្រោម​ មុននឹង​បាន​ជួសជុល​កែប្រែ​ទៅជា​សារមន្ទីរ ស.ស.រ។ យើង​បានសម្រេច​ថា​នឹង​រក្សា​នូវ​អ្វី​ដែល​អាច​រក្សាបាន​ពី​សភាព​ដើម​នៃ​អគារ​នេះ​ ហើយ​សារមន្ទីរ​បាន​ដាក់​តាំង​បង្ហាញ​អំពី​កំណប់​ រូបិយវត្ថុ​និង​ វត្ថុបុរាណ​ចាប់តាំងពី​សម័យកាលហ្វូណន។